Poster
Poster
Poster
Poster
EMDYS SVG macmillan SVG oxford SVG authorised png authorised png authorised png cambridge SVG

LATEST NEWS

Main News

March 12, 2026

អបអរសាទរដល់យុវសិស្ស បុត្រ រចនា នៃសាលាមីគីវ៉េ ដែលទទួលបានអាហារូបករណ៍100% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ រួមនឹងការស្នាក់នៅរយៈ4ឆ្នាំនៅសាកលវិទ្យាល័យ Yangzhou Polytechnic University នៃសាធារណរដ្ឋប្រជាមានិតចិន

News Image

February 7, 2026

អបអរសាទរយុវសិស្សទាំងពីរនៃសាលាមីគីវ៉េដែលទទួលបានមេដាយមាសក្នុងការប្រឡងគណិតវិទ្យាកម្រិតអន្តរជាតិWorld Mathematic Invitational(WMI) នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។

News Image

February 18, 2026

អបអរសាទរយុវសិស្សឆ្នើមទាំង២ ថ្នាក់ចំណេះទូទៅភាសាខ្មែរកម្រិតបឋមសិក្សានៃសាលាមីគីវ៉េ ដែលបានប្រឡងជាប់សិស្សពូកែផ្នែក “អំណាន” ក្នុងការប្រឡងប្រជែងអំណានថ្នាក់ខណ្ឌ ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ហើយនឹងត្រូវទៅប្រឡងបន្តថ្នាក់រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦

News Image

February 16, 2026

សាលា Milky Way បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងមកទល់ពេលនេះ ដើម្បីផ្តល់សេវាកម្មអប់រំដែលមានគុណភាពខ្ពស់បំផុតដល់សិស្សានុសិស្សរបស់យើងទាំងអស់។ ទោះជាយ៉ាងណា យើងនៅតែមានការងារជាច្រើនទៀតដែលត្រូវអនុវត្តបន្ត យើងត្រូវបន្តកែលម្អ យើងត្រូវបន្តខិតខំប្រឹងប្រែង និងយើងត្រូវបន្តសម្រេចឱ្យបាននូវទស្សនៈវិស័យរបស់យើង! Milky Way School as a whole has done a lot, thus far, to provide a top-notch education service to all our students. Yet, there's still a lot more to be done. Let's keep improving! Let's keep striving! Let's keep realizing our vision.

News Image

February 10, 2026

អបអរសិស្សានុសិស្សនិទ្ទេសAនៃសាលាមីគីវ៉េដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុង ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ១០ កុម្ភៈ ២០២៦ | រាជធានីភ្នំពេញ

News Image

February 9, 2026

អបអរយុវសិស្សឆ្នើមទាំង០៣រូបនៃសាលាមីគីវ៉េដែលបានជាប់ក្នុងវគ្គជម្រុះជុំទី១ (Shortlist)ទូទាំងប្រទេស ហើយនឹងបន្តទៅវគ្គសម្ភាសន៍ក្នុងកម្មវិធីសន្និសីទកុមារអាស៊ី-ប៉ាស៊ីហ្វិក (APCC) ២០២៦ នៅអគ្គនាយកដ្ឋានយុវជន នាថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។

News Image

January 21, 2026

We are proud to congratulate our students on achieving five shields across all skills in the Cambridge English Qualification. This outstanding result reflects excellence in Reading, Writing, Listening, and Speaking, showing strong and balanced language proficiency. Earning five shields demonstrates your dedication, hard work, and high academic standards. Well done on this remarkable achievement, and may it inspire you to continue striving for excellence in your future studies and career.

News Image

January 16, 2026

អបអរសាទរយុវសិស្ស អ៊ឹង សេងលាភ នៃសាលាមីគីវ៉េដែលទទួលបានមេដាយក្នុងកម្មវិធីប្រឡងគណិតវិទ្យា វិទ្យាសាស្រ្ត និងការគិតតាមបែបកុំព្យូទ័រអូឡាំព្យាដ សិង្ហបុរី-អន្តរជាតិ នៃការប្រកួតប្រជែងគណិតវិទ្យាអូឡាំព្យាដអាមេរិកកាំង (AMO) និង គណិតវិទ្យាអូឡំាព្យាដអន្តរជាតិ សិង្ហបុរី (SMC) នៅសាលសន្និបាត២០២១នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

News Image

December 31, 2025

អបអរសាទរយុវសិស្សឆ្នើមផ្នែកភាសាអង់គ្លេសទាំង៣រូបនៃសាលាមីគីវ៉េដែលទទួលបានជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងការប្រឡងភាសាអង់គ្លេសអន្តរជាតិ TeenEagle English Competition 2026

News Image

December 30, 2025

កម្មវិធី ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំសាលាមីគីវ៉េ និងអ្នកអាណាព្យាបាលសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា ២០២៥-២០២៦ ថ្ងៃអង្គារ ១១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៥

News Image

December 28, 2025

អបអរសាទរ យុវសិស្សនៃសាលាមីគីវ៉េ ដែលទទួលបានជ័យលាភី  មេដាយមាស ប្រាក់ និង សំរឹទ្ធក្នុងការប្រឡងគណិតវិទ្យា Math Scholars Championship(MSC)2025 Competition។

News Image

December 26, 2025

សាលាមីគីវ៉េ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជន មាតាបិតាសិស្ស សិស្សានុសិស្ស រួមទាំងបុគ្គលិក លោកគ្រូ អ្នកគ្រូ និង ថ្នាក់ដឹកនាំនៃសាលាមីគីវ៉េទំាងអស់ ដែលបានចូលរួមឧបត្ថម្ភថវិកា ព្រមទាំងសម្ភារៈប្រើប្រាស់ សម្ភារៈសិក្សា និង គ្រឿងឧបភោគបរិភោគ ដើម្បីផ្តល់ជូនដល់វីរកងទ័ព និងបងប្អូនភៀសសឹករបស់យើង។ ថវិកាប្រមូលបានទាំងអស់សរុបចំនួន 100,000$ (ដប់ម៉ឺនដុល្លារអាមេរិក) ដែលទទួលបានពី៖ 1. សប្បុរសជន មាតាបិតាសិស្ស សិស្សានុសិស្ស បុគ្គលិក លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំសាលាមីគីវ៉េមានចំនួន 51,566.41$ 2. ថវិកាផ្ទាល់ពីលោកប្រធានក្រុមប្រឹក្សាភិបាលសាលាមីគីវ៉េមានចំនួន 10,000$ 3. ថវិកាផ្ទាល់ពីសាលាមីគីវ៉េមានចំនួន 23,433.59$ 4. ការឧបត្ថម្ភពីក្រុមហ៊ុន Positron Multiverse Co., Ltd. មានចំនួន 10,000$ 5. ការឧបត្ថម្ភពីក្រុមហ៊ុន Andromeda Distribution Corporation មានចំនួន 5,000$ ក្រៅពីថវិកា យើងក៏ទទួលបានសម្ភារៈប្រើប្រាស់ សម្ភារៈសិក្សា និង គ្រឿងឧបភោគបរិភោគជាច្រើនទៀតដូចមានរាយក្នុងបញ្ជីដែលភ្ជាប់មកជាមួយ។

News Image

December 24, 2025

សាលាមីគីវ៉េ បានពាំនាំយកនូវថវិកាចំនួន 100,000$ (ដប់ម៉ឺនដុល្លារអាមេរិក) ព្រមទាំងសម្ភារៈប្រើប្រាស់ សម្ភារៈសិក្សា និង គ្រឿងឧបភោគបរិភោគជាច្រើនទៀត ប្រគល់ជូន ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឧបត្ថម្ភទៅដល់ វីរកងទ័ព និងបងប្អូនភៀសសឹករបស់យើងដែលកំពុងរងគ្រោះដោយការឈ្លានពានរបស់កងទ័ពថៃ។

News Image

December 8, 2025

អបអរសាទរ សាលាមីគីវ៉េដំណើរឆ្ពោះទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកម្មវិធីMaybank Regional Financial Education Excellence Award 2025 ក្នុងនាមជាសាលាឆ្នើមបំផុត និងគ្រួសារឆ្នើមបំផុត តំណាងឱ្យប្រទេសកម្ពុជាដែលរៀបចំឡើងដោយ ធនាគាMAYBank សហការដោយ MoneyTree Asia Pacific ។

News Image

December 2, 2025

អបអរសាទរក្រុមយុវសិស្ស ពៅ មរកតនៃសាលាមីគីវ៉េដែលបានទទួលសិទ្ធក្លាយជាសហគ្រិនវ័យក្មេងផ្នែកបច្ចេកវិទ្យា(Young Innovation Entrepreneur)តំណាងឱ្យប្រទេសកម្ពុជាទៅចូលរួមវគ្តផ្តាច់ព្រ័ត្រក្នុងកម្មវិធីប្រកួតប្រជែង Young Founder Summit Global នៅប្រទេសសង្ហបុរី ដែលជាកម្មវិធីរៀបចំឡើងដោយ WaveSpark.co, National Youth Council of Singapore, Singapore Management University and Beyond X នៃប្រទេសសិង្ហបុរី

< Prev 1...4 Next >