Poster
Poster
Poster
Poster
MoEYS Logo
Macmillan Logo
Oxford Logo
Springboard Logo
Authorised Logo
Cambridge Logo
Pearson Logo
Paragon Logo
AUPP Logo
DMUC Logo
MoEYS Logo
Macmillan Logo
Oxford Logo
Springboard Logo
Authorised Logo
Cambridge Logo
Pearson Logo
Paragon Logo
AUPP Logo
DMUC Logo

LATEST NEWS

Main News

October 14, 2026

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង សាលាមីគីវ៉េ និង សាលារៀន Surrey នៃប្រទេសកាណាដា (Surrey Schools, Canada) សាលាមីគីវ៉េបានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយ សាលារៀន Surrey នៃប្រទេសកាណាដា។ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងគ្រឹះស្ថានសិក្សាទាំងពីរ គឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងការពង្រឹងវិស័យអប់រំ បង្កើនឱកាសសិក្សា និងការផ្លាស់ប្តូរវប្បធម៌ ព្រមទាំងបើកទូលាយឱកាសអប់រំកម្រិតអន្តរជាតិសម្រាប់សិស្សានុសិស្សកម្ពុជា។ Memorandum of Understanding (MoU) Signing Ceremony Between Milky Way School and Surrey Schools, Canada Milky Way School officially signed a Memorandum of Understanding (MoU) with Surrey Schools, Canada. This strategic partnership between the two educational institutions marks an important milestone in strengthening education, expanding learning opportunities and cultural exchange, and providing Cambodian students with greater access to international education opportunities.

Read more
News Image

October 7, 2026

អបអរសាទរយុវសិស្សទាំង ០២ ក្រុម នៃសាលាមីគីវ៉េ ដែលបានជាប់ក្នុងចំណោម ១០ ក្រុមល្អជាងគេថ្នាក់ជាតិ ក្នុងកម្មវិធីប្រកួតផលិតវីដេអូអប់រំខ្លី ស្តីពី «ផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង» ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយ ក្រសួងអប់រំ យុវជន និងកីឡា

Read more
News Image

September 2, 2026

អបអរសាទរយុវសិស្សឆ្នើមថ្នាក់ទី១២ នៃសាលាមីគីវ៉េ! ទទួលបាន និទ្ទេស A ចំនួន ១១ រូប ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥–២០២៦ សម័យប្រឡង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦

Read more
News Image

August 15, 2026

ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាចំណេះទូទៅខ្មែរថ្នាក់ទី១២ ជំនាន់ទី៩ ឆ្នាំសិក្សា ២០២៥–២០២៦ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។ Certificate Presentation Ceremony for Khmer Grade 12 Graduates — Academic Year 2025–2026, Batch 9.

Read more
News Image

July 28, 2026

អបអរសាទរយុវសិស្សសាលាមីគីវ៉េ ទទួលជ័យលាភីជើងឯកថ្នាក់ជាតិផ្នែកប្រជាប្រិយភាពក្នុងកម្មវិធី Technovation Girls Cambodia x Future Digital Talents! កម្មវិធីនេះជាការប្រកួតប្រជែងដែលផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាក្នុងសហគមន៍ តាមរយៈការបង្កើត Mobile App។ តាមរយៈកម្មវិធីនេះ ប្អូនៗនឹងទទួលបានឱកាសរៀន និងអនុវត្តផ្ទាល់លើជំនាញសហគ្រិនភាព ការសរសេរកូដ (Coding) បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងបច្ចេកវិទ្យាសំខាន់ៗជាច្រើនទៀត។

Read more
News Image

July 20, 2026

សាលាមីគីវ៉េ សូមកោតសរសើរ និងអបអរសាទរយ៉ាងស្មោះអស់ពីចិត្ត ជូនចំពោះបេក្ខជនសរុប ៥៩៩នាក់ (ស្រី ២៩៥នាក់) ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ១០០% សម័យប្រឡង៖ ២៩ មិថុនា ២០២៦ នេះ។ យោងតាមរបាយការណ៍លទ្ធផលសិស្ស៖ ​🥇 និទ្ទេសល្អ៖ ៥៨ នាក់ ​🥈 និទ្ទេសល្អបង្គួរ៖ ១៤១ នាក់ ​🥉 និទ្ទេសមធ្យម៖ ៤០០ នាក់ ​ជោគជ័យនេះកើតចេញពីការតស៊ូរបស់សិស្សានុសិស្ស និងការប្តេជ្ញាចិត្តរបស់សាលា។ សូមប្អូនៗទាំងអស់បន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្តទៀតដើម្បីទទួលបានភាពជោគជ័យកាន់តែធំធេងនាថ្ងៃអនាគត។

Read more
News Image

June 16, 2026

សិស្សានុសិស្សសាលាមីគីវ៉េចូលរួមកម្មវិធីប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទ្ធិ ដើម្បីសន្តិភាព និងការអភិវឌ្ឍ» នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។ Students of Milky Way School participated in the 3rd National Scout Band Competition under the theme “Scout Band for Peace and Development,” organized at the National Olympic Stadium on June 16, 2026.

Read more
News Image

June 14, 2026

អបអរសាទរយ៉ាងកក់ក្ដៅដល់យុវសិស្សនៃសាលាមីគីវ៉េ ដែលបានទទួលជ័យលាភីលេខ១ និងទទួលបានអាហារូបករណ៍ ១០០% ទៅសិក្សានៅប្រទេសចិនរយៈពេល៤ឆ្នាំពេញ ព្រមទាំងដណ្ដើមបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធច្រើនជាងគេ ក្នុងកម្មវិធី Romduol Scholars Challenge។ កម្មវិធីនេះត្រូវបានប្រារព្ធឡើងនៅសាលសន្និបាត ២០២១ (ជាន់ទី២) នៃទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

Read more
News Image

June 8, 2026

🌏 ការប្រកួតប្រជែងក្នុងវិស័យសហគ្រិនភាពបច្ចេកវិទ្យា និងធុរកិច្ចកម្រិតពិភពលោក 🎉 អបអរសាទរក្រុមយុវតីឆ្នើមនៃសាលាមីគីវ៉េ ដែលជាក្រុមតំណាងប្រទេសកម្ពុជា (Senior Team) តែមួយគត់ ដែលបានឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្រិតពិភពលោក នៃកម្មវិធី Technovation Girls Global 2026! សមិទ្ធផលដ៏គួរឱ្យមោទនភាពនេះ បានបង្ហាញពីសមត្ថភាព ភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តរបស់យុវជនកម្ពុជា ក្នុងការបង្កើតដំណោះស្រាយបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ ដើម្បីរួមចំណែកដោះស្រាយបញ្ហាសង្គម និងអភិវឌ្ឍសហគមន៍ឱ្យកាន់តែប្រសើរ។ សាលាមីគីវ៉េសូមជូនពរឱ្យក្រុមយុវតីឆ្នើមរបស់យើងទទួលបានជោគជ័យបន្តទៀត។

Read more
News Image

June 6, 2026

កម្មវិធីប្រគល់វិញ្ញាបនបត្រជូនសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាថ្នាក់ភាសាអង់គ្លេសកម្រិត១២ ជំនាន់ទី១១ ពីសាលាមីគីវ៉េ និងវិញ្ញាបនបត្រភាសាអង់គ្លេសដែលចេញដោយសាកលវិទ្យាល័យខេមប្រ៊ិជនៃចក្រភពអង់គ្លេស។ កម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាមីគីវ៉េ ហ្រ្គែនប៊ីគិន១។ Milky Way School Certificate Awarding Ceremony for English Level 12 Graduates (Batch 11) and Cambridge English Certificates Issued by the University of Cambridge, United Kingdom. The ceremony took place on Saturday 6 June 2026, at Milky Way School, Grand Beacon 1.

Read more
News Image

June 5, 2026

អបអរសាទរយុវសិស្សឆ្នើមនៃសាលាមីគីវ៉េដែលទទួលបានមេដាយក្នុងការប្រឡង គណិតវិទ្យាអូឡាំព្យាដសាំងហ្គាពួរ-អាស៊ាន The Singapore and Asian Schools Math Olympiad (SASMO) 2026។

Read more
News Image

June 3, 2026

អបអរសាទរយ៉ាងកក់ក្ដៅចំពោះយុវសិស្សឆ្នើម ភាក់ សុវណ្ណដា ដែលបានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោក្នុងការប្រកួត និងជាប់ជាបេក្ខជនវោហារសព្ទឆ្នើម ដោយទទួលបានសិទ្ធិឈានទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២៦! Warmest congratulations to outstanding student Pheak Sovannda for demonstrating exceptional performance in the competition and being selected as an Outstanding Debater, earning the opportunity to advance to the Semi-Final Round of the National Youth Debate Program 2026!

Read more
News Image

May 31, 2026

អបអរសាទរក្រុមឆ្នើមទាំង០២នៃសាលាមីគីវ៉េដែលបានក្លាយជាម្ចាស់ពានរង្វាន់លេខ១ និង លេខ២ នៃមហោស្រពតន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មានឆ្នាំ២០២៦ថ្នាក់ជាតិ ក្រោមប្រធានបទ៖ កុមារជាគ្រាប់ពូជសន្តិភាព ការរៀនសូត្រជាអាវុធ និងខែលការពារជាតិ។ Heartfelt congratulations to the two outstanding teams of Milky Way School for winning the Champion and First Runner-Up awards at the National Children’s Music and Song Festival – Ministry of Information Award 2026, under the theme: Children are the Seeds of Peace; Education is the Weapon and Shield of the Nation.

Read more
News Image

May 28, 2026

សាលាមីគីវ៉េសូមសម្តែងការអបអរសាទរចំពោះសិស្សឆ្នើមទាំង០២ក្រុមដែលបានឈានទៅកាន់ការប្រកួតថ្នាក់ជាតិ ក្នុងកម្មវិធី Technovation Girls Cambodia x Future Digital Talents 2026។ កម្មវិធីនេះលើកទឹកចិត្តយុវជនឱ្យប្រើប្រាស់បច្ចេកវិទ្យា AI និងការអភិវឌ្ឍកម្មវិធីទូរសព្ទដៃ (App) ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាក់ស្តែងនៅក្នុងសហគមន៍។ សូមជូនពរឱ្យទទួលបានជោគជ័យបន្តទៀតនៅវគ្គបន្ទាប់។ Milky Way School would like to extend our heartfelt congratulations to the two outstanding student teams for advancing to the national round of the Technovation Girls Cambodia x Future Digital Talents 2026 competition. This program encourages young people to utilize AI technology and mobile application (App) development to address real-world challenges within their communities. We wish both teams continued success in the upcoming round.

Read more
News Image

May 23, 2026

សកម្មភាពយុវសិស្សនៃសាលាមីគីវ៉េចូលរួម ទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American University of Phnom Penh) ដើម្បីស្វែងយល់បន្ថែមអំពីការជ្រើសរើសជំនាញសិក្សានិងឱកាសអាហារូបកណ៍នានាក្នុងនាមជាដៃគូរសហការ។ "Students from Milky Way School went on a study tour to American University of Phnom Penh to gain deeper insights into major selection and various scholarship opportunities, reflecting our institutional partnership."

Read more
< Prev 1...5 Next >